leftcenterrightdel
ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin និងសមភាគីបារាំងលោក  Emmanuel  Macron (រូបថត៖ vov.vn)

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ីចាប់តាំងពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានជាប់ឆ្នោត។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ឧបការីប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចក្នុងរយៈពេលមួយថ្ងៃរបស់លោកទៅកាន់ប្រទេសបារាំងលោក  Vladimir Putin នឹងពិភាក្សាជាមួយសមភាគីបារាំងលោក  Emmanuel  Macron អំពីដំណោះស្រាយដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលមានទំនោរអភិវឌ្ឍជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះផងដែរ។ លើកពីនេះទៅទៀតថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏នឹងផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើនរួមមានការធានាសន្តិសុខនៅអឺរ៉ុប និងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប (EU) ផែនការសកម្មភាពរួមគ្នាគ្រប់ជ្រុងជ្រោយ (JCPOA) វិបត្តិនៅប្រទេសស៊ីរី អ៊ុយក្រែនលីប៊ីជាដើម ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងសន្តិសុខតាមអ៊ីនធឺណែតផងដែរ៕

តាម vovworld