leftcenterrightdel
ជំងឺ  Ebola នៅ Congo ត្រូវបានចាត់ទុកជាជំងឺរាតត្បាតដ៏គ្រោះថ្នាក់ទី២ដល់ជីវិតមនុស្ស នៅលើពិភពលោក 

សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង ដើម្បីកំចាត់វីរុសដ៏គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ក្រោយរយៈពេលជិតមួយឆ្នាំដែលជំងឺនេះបានរីករាលដាលនៅប្រទេសដែលធ្លាប់មានសង្គ្រាមជារ៉ាំរ៉ៃផងដែរ។ នាថ្ងៃទី ១៧ ខែកក្កដា របាយការណ៍របស់ អង្គការ WHO បានបង្ហាញថា មានស្ត្រីម្នាក់ដែលបានស្លាប់ដោយសារជំងឺអេបូឡានេះនៅប្រទេស Congo ដែលមុននោះស្ត្រីរូបនេះធ្លាប់បានលក់ត្រីនៅផ្សារដែលមានមនុស្សច្រើននៅប្រទេសជិតខាង Uganda ហើយបន្ទាប់មកស្ត្រីនេះមានរោគសញ្ញានៃជំងឺនេះ។ នាបច្ចុប្បន្ននេះជំងឺ  Ebola នៅ Congo ត្រូវបានចាត់ទុកជាជំងឺរាតត្បាតដ៏គ្រោះថ្នាក់ទី២ដល់ជីវិតមនុស្ស នៅលើពិភពលោក ដែលមានមនុស្សយ៉ាងហោចណាស់ ១,៦៧៦ នាក់ត្រូវបានឆ្លងវីរុសចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨។ កាលពីមុននោះ ចាប់ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ២០១៦  ជំងឺរាតត្បាតអេបូឡានៅអាហ្វ្រិកខាងលិច បានសម្លាប់មនុស្ស ចំនួន ១១,៣០០ នាក់៕

តាម vovworld