អត្ថបទនេះក៏បានអះអាងពីគោលជំហរមុនក៏ដូចជាក្រោយរបស់កូរ៉េខាងជើង គឺបង្កើតទំនាក់ទំនងថ្មីរវាងកូរ៉េទាំងពីរ និងកសាងសន្តិភាពយូរអង្វែង និងសមស្របជាមួយនឹងតម្រូវការនៃសតវត្សថ្មី។ ក្រៅពីនោះ អត្ថបទនេះក៏បានលើកច្បាស់ថា ប្រសិនបើកូរ៉េខាងត្បូងរំពឹងទុកថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងឆ្លងកាត់ព្រំដែនពិតប្រាកដនេះ ទីក្រុងសេអ៊ូលត្រូវប្រតិបត្តិដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងទ្វេភាគីក្នុងអតីតកាល សំដៅជំរុញដំណើរការផ្សះផ្សាក៏ដូចជាកាត់បន្ថយភាពតានតឹងយោធា។

leftcenterrightdel
ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong- Un និងប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃដដែល ស្ថាប័នទទួលបន្ទុកអំពីជនមានគុណូបការៈនិងអតីតយុទ្ធជនកូរ៉េខាងត្បូង  (MPVA) បានប្រារព្ធខួបលើកទី ៦៩ នៃសង្គ្រាមកូរ៉េខាងជើង នៅក្នុងទីក្រុង សេអ៊ូលតែម្តង។ ស្របពេលជាមួយគ្នានោះ អាជ្ញាធរខេត្ត ក្រុងចំនួន ១៧ ទូទាំងប្រទេសកូរ៉េខាងត្បូង និងអង្គការអតីតយុទ្ធជនពិការក៏បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៦៩ ឆ្នាំ នៃសង្គ្រាមកូរ៉េខាងជើងផងដែរ៕

តាម vovworld