leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ vnanet.vn)

ថ្លែងមតិនៅក្នុងការបើកពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លោក Guterres បានលើកឡើងភស្តុតាងជាច្រើនបន្តបន្ទាប់អំពីបញ្ហាសាកល្បងនានាដែលមហាសមុទ្រពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះមានបញ្ហាលេចធ្លោបំផុតគឺបរិស្ថានរស់នៅរបស់ផ្កាថ្មដែលបានថយចុះពាក់កណ្តាលក្នុងរយៈពេល ១៥០ ឆ្នាំកន្លងមក និងការបំពុលបរិស្ថានដោយកាក់សំណល់ប្លាស្ទិកនៅលើលំហរសមុទ្របានកើនឡើង ១០ ដងក្រោយរយៈពេល ៤ ទស្សវត្សកន្លងជាដើម។

ដើម្បីទប់ទល់នឹងរាល់សម្ពាធទាំងនេះលោក Guterres បានអះអាងថាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរបៀបវារៈឆ្នាំ ២០៣០ គឺជាទិសដៅនាំផ្លូវ ហើយ UNCLOS គឺជា "ក្របខ័ណ្ឌនៃគតិយុត្តិ" របស់ពិភពលោកផងដែរ៕

តាម vovworld.vn