leftcenterrightdel
រូបថតឧទាហរណ៍

ប្រធានបទនៃទិវាមហាសមុទ្រឆ្នាំ ២០១៩ នេះគឺ "យេនឌ័រនិងមហាសមុទ្រ" ដែលជាប្រធានបទថ្មីសម្រាប់សហគមន៍ភាគច្រើនផងដែរ។ សមភាពយេនឌ័រមានសារៈសំខាន់ពិសេសសម្រាប់ការអភិរក្សប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់ប្រកបដោយនិរន្តភាពនៃមហាសមុទ្រ សមុទ្រនិងធនធានសមុទ្រ ដែលកំពុងត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននៅតែមានទិន្នន័យ ក៏ដូចជាការស្រាវជ្រាវយ៉ាងតិចតួចលើបញ្ហាទាំងនេះផងដែរ។ ទន្ទឹមនឹងនេះទិវាមហាសមុទ្រឆ្នាំ ២០១៩ ឆ្ពោះទៅកសាងការយល់ដឹង និងការតភ្ជាប់រវាងមហាសមុទ្រនិងយេនឌ័រ ក៏ដូចជាស្វែងរកវិធានការវិជ្ជមានដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរាល់សកម្មភាពដែលពាក់ព័ន្ធនឹងវិស័យមហាសមុទ្រ ការធ្វើនេសាទនិងពលកម្មនៅលើសមុទ្រជាដើម៕

តាម vovworld.vn