leftcenterrightdel
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងចរចាអំពីបញ្ហានុយក្លេអ៊ែរ (រូបថត៖ vnanet.vn)

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo បានឲ្យដឹងថា ប្រទេសទាំងបីបានទទួលជោគជ័យក្នុងការនាំកូរ៉េខាងជើងផ្លាស់ប្តូរទិសដៅរបស់ខ្លួនហើយលោកក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីនាំទីក្រុងព្យុងយ៉ាងឲ្យត្រឡប់មកតុចរចាវិញផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya មានបំណងចង់ឱ្យកូរ៉េខាងជើងបន្តចរចារអំពីបញ្ហានុយក្លេអ៊ែរផងដែរ។ ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទីលោក Patrick Shanahan វិញ លោកបានសន្យាថាទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគីផងដែរ៕

តាម vovworld