លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានលើកសំណើរអំពីការសុក្រឹតនូវរាល់បទបញ្ញត្តិដែលមានលក្ខណៈជឿទុកចិត្តខ្ពស់ ដើម្បីឆ្ពោះទៅការកសាង "តំបន់ចរាចរទិន្នន័យ" - ទីកន្លែងដែលទិន្នន័យត្រូវបានបញ្ជូន ឆ្លងដែនដោយសេរី។ លោក Shinzo Abe មានគោលបំណងថា បណ្ដាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ប្រទេសជប៉ុននាចុងខែមិថុនាខាងមុខ នឹងចែករំលែកអំពីសំណើរនេះ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe

កាលពីយប់ថ្ងៃទី ៣០ ខែឧសភា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំអនាគតទ្វីបអាស៊ីលើកទី ២៥ នោទីក្រុងតូក្យូ នោះ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានលើកឡើងពីឃ្លា "“Data Free Flow with Trust” (DFFT)" (បញ្ជូនទិន្នន័យដោយសេរី ប្រកបដោយជំនឿទុកចិត្ត) ព្រមទាំងមានគោលបំណងចង់កសាងសណ្ដាប់ធ្នាប់ពិភពលោក ។

នាបច្ចុប្បន្ននេះ រាល់បទបញ្ញត្តិអំពីការបញ្ជូនទិន្នន័យ គឺត្រូវបានអនុវត្តដាច់ដោយឡែកនៅអាមេរិក ចិន និងអឺរ៉ុប។ ហេតុដូច្នេះហើយ គប្បីឯកភាពគ្នាអំពីបទបញ្ញត្តិទាំងនេះ នៅលើសកលលោក។ ការបង្កើតសណ្ដាប់ធ្នាប់គតិយុត្តិសម្រាប់ការបញ្ជូនទន្នន័យ គឺសំដៅនាំមកនូវផលប្រយោជន៍ដល់ "មនុស្សគ្រប់រូប នៅលើពិភពលោក" ក៏ដូចជានាំមកនូវសមិទ្ធិផលនៃខឿនសេដ្ឋកិច្ចឌីជីថលទៅកាន់ប្រជាជនអាស៊ីគ្រប់រូបផងដែរ៕

តាម vovworld