leftcenterrightdel
សហភាពអ៊ឺរ៉ុប (EU) ជួបការលំបាកដោយសារសង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិន

យោងតាមសភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបប្រចាំនៅចិនបានឲ្យដឹងថា  "ការប្រឈមមុខដាក់គ្នា'' រវាងទីក្រុង ប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនមិនមានផលប្រយោជន៍សំរាប់បណ្តាក្រុមហ៊ុនអឺរ៉ុបនោះទេ។ អនុប្រធានសភាពាណិជ្ជកម្ម  អឺរ៉ុប លោកស្រី Charlotte Roule បានឲ្យដឹងថា "ឥឡូវនេះភាពតានតឹងពាណិជ្ជកម្មត្រូវបានចាត់ទុកថាជាការលំបាកមួយផ្សេងទៀតចំពោះបរិយាកាសធ្វើអាជីវកម្ម ហើយស្ថានកាណ៍នេះនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនោះឡើយទេ ទោះបីជាភាគីទាំងពីរឈានទៅសម្រេចបបាននូវកិច្ចព្រមព្រៀងដែរឬទេ"។ យោងទៅតាមការស្ទង់មតិខាងលើនេះ បានសរឲ្យឃើញថា សង្រ្គាមពាណិជ្ជកម្មគឺជាផ្នែកមួយនៃការព្រួយបារម្ភសម្រាប់ក្រុមហ៊ុនអឺរ៉ុបជួរមុខប្រចាំនៅប្រទេសចិន (២៣%) ប្រសិនបើមិននិយាយដល់កំណើនកាន់តែយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសចិន   (៤៥%) ផងដែរ៕

តាម​ vovworld