leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ១៦ ខែឧសភា លោក Zarif បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ នៅក្នុងជំនួបនោះ លោក Shinzo Abe បានសម្តែងនូវបំណងចង់ឲ្យអ៊ីរ៉ង់នឹងបន្តអនុវត្តកិច្ចព្រមព្រៀង JCPOA ព្រមទាំងអះអាងថាជប៉ុននិងអ៊ីរ៉ង់មានទំនាក់ទំនងមិត្តភាពប្រពៃណី ហើយទីក្រុងតូក្យូមានបំណងរក្សានិងបង្កើនទំនាក់ទំនងនេះផងដែរ។ រីឯខ្លួនវិញ លោក Zarif បានមានប្រសាសន៍ថាវិធានការទប់ទល់វិញរបស់អ៊ីរ៉ង់ទៅលើសហរដ្ឋអាមេរិកមិនរំលោភបំពានលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ JCPOA នោះឡើយ៕

តាម​ vovworld