leftcenterrightdel
រថក្រោះ T-72B3 នៅក្ក្នុងពិធីត្រួតពិនិត្យការត្រួតពលជាទូទៅ នៅលើទីលានក្រហម (រូបថត AFP / vnanet.vn)

នាខែឧសភានេះ នៅប្រទេសជាច្រើនលើពិភពលោកបានប្រព្រឹត្តិទៅសកម្មភាព រំលឹកខួបទិវាជ័យជំនះ។ នេះជាឱកាស ដែលមនុស្សជាតិមានមោទនភាពចំពោះជ័យជម្នះ និងឧទ្ទិសកសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិត នៅក្នុងសង្គ្រាមដ៏កាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ព្រមទាំងតបស្នងសង់គុណដល់អ្នកដែលនាំសន្តិភាពដល់ពិភពលោក។ លើសពីនេះទៅទៀត ជាការក្រើនរំលឹកដល់មនុស្សជាតិអំពីឧក្រិដ្ឋកម្មរបស់លទ្ធិហ្វាស៊ីសនិយម ។

នៅប្រទេសរុស្ស៊ី នាថ្ងៃទី ៩ ខែឧសភា បានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៧៤ ទិវាជ័យជំនះហ្វាស៊ីស បញ្ចប់សង្គ្រាមលោកលើកទីពីរ។ នេះគឺជាសម្មភាពប្រចាំឆ្នាំដ៏សំខាន់បំផុតនៅរុស្ស៊ី ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលីជវិត នៅក្នុងសង្គ្រាម។

មុននេះ នាថ្ងៃទី ៧ សែឧសភា រុស្ស៊ីបានរៀបចំពិធីត្រួតពិនិត្យការត្រួតពលជាទូទៅ នៅលើទីលានក្រហមដោយមានការចូលរួមរបស់យុទ្ធជនរាប់ពាន់នាក់ និងសព្វាវុធយោធាទំនើបរាប់រយគ្រឿង ព្រមទាំងមានការសម្ដែងរបស់យន្តហោះយោធាដ៏ល្បីល្បាញនិងអច្ចារ្យផងដែរ៕

តាម vovworld