leftcenterrightdel
រដ្ឋមន្ត្រីការបរតេសអាមេរិក លោក Mike Pompeo

ឆ្លើយបទសម្ភាសន៍ជាមួយកាសែត The Hill លោក Mike Pompeo បានឲ្យ​ដឹង​ថា ទីក្រុងវ៉ាស៊ីនតោនមិនមានគោលបំណងចង់កាត់បន្ថយសម្ពាធទៅលើទីក្រុងព្យុងយ៉ាងដរាបណាកូរ៉េខាងជើងលុបបំបាត់ចោលកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះទេ។ មុននេះនាថ្ងៃទី ១៨ ខែមេសា  ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានផ្សាយថា កូរ៉េខាងជើងមានបំណងចង់ឱ្យសហរដ្ឋអាមេរិកតែងតាំងតំណាងម្នាក់ធ្វើជាប្រធានក្រុមចរចាទទួលបន្ទុកបញ្ហានុយក្លេអ៊ែរ ដើម្បីជំនួសឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo  ដោយចាត់ទុកថា លោក Mike Pompeo មិនយល់ច្បាស់អំពីគោលជំហររបស់ទីក្រុងព្យុងយ៉ាងនៅឡើយ និងបង្កឱ្យដំណើរការចរចារធ្លាក់ចូលក្នុងភាពជាប់គាំង ហើយភាគីកូរ៉េខាងជើងមានបំណងឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរមន្ត្រីម្នាក់ដែលមានចរិត«ប្រុងប្រយ័ត្ន និងរឹងមាំជាងនេះទៀត» ផងដែរ៕

តាម vovworld.vn