នាថ្ងៃទី ២៨ ខែមេសា នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងសមភាគីជប៉ុន លោក Shinzo Abe ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងអូតាវ៉ា បានរួមគ្នាអបអរសាទរចំពោះកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលមានសុពលភាពជាផ្លូវការកាលពីដើមឆ្នាំនេះ។

leftcenterrightdel
ការនាំចេញសាច់គោកាណាដាទៅប្រទេសជប៉ុនបានកើនឡើងបីដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ (រូបថត៖ Culture Japan)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ថ្នាក់ដឹកនាំទាំង ២ រួបបានអះអាងថា CPTPP បាន "នាំមកនូវផលប្រយោជន៍ដ៏ធំធេង" ដល់ប្រជាពលរដ្ឋ និងសហគ្រាសនានានៃបណ្ដាប្រទេសជាសមាជិត។ លោកនាយករដ្ឋមន្ត្រី Trudeau បានអះអាងថា " ការបន្តឆ្ពោះទៅរកពាណិជ្ជកម្មសេរី និងបើកទូលាយថែមទៀតគឺ អាស្រ័យទៅលើរាល់ការកំណត់ ដែលយើងទាំងអស់គ្នាអាចឯកភាពគ្នាក្នុងពិភពលោកបច្ចុប្បន្ននេះ" ។ ក្រោយពីមានសុពលភាពមក CPTPP បានដោះឧបសគ្គពាណិជ្ជកម្មរវាងប្រទេសចំនួន ១១ ជាសមាជិក CPTPP ក្នុងនោះមានវៀតណាម ដែលតំណាងឲ្យអតិថិជនប្រមាណ ៥០០ លាននាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានធ្វើទស្សនកិច្ចនៅកាណាដា បន្ទាប់ពីអាមេរិក និងអឺរ៉ុប៕

តាម​ vovworld