leftcenterrightdel
ក្រុមបាតុករ "អាវកាក់ពណ៌លឿង" នៅបារាំង (រូប​ថត៖ vnanet.vn)

ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា មានបាតុករចំនួន ៣១.០០០ នាក់បានចូលរួមបាតុកម្មនៅទូទាំងប្រទេសកាលពីថ្ងៃទី ១៣ ខែមេសា ដែលច្រើន​ជាង ២២,៣០០នាក់ នៅឯបាតុកម្មកាលពីសប្តាហ៍ទៅមិញ។ រីឯនៅទីក្រុងប៉ារីសបាតុកម្មលើកនេះមានបាតុករចូលរួមចំនួន ៥.000 នាក់ ដែលច្រើន​ជាង ៣.៥០០ នាក់ នៅឯបាតុកម្មកាលពីសប្តាហ៍មុន។ ក៏ប៉ុន្តែអ្នករៀបចំបាតុកម្មទាំងនេះអះអាងថាទិន្នន័យដែលរដ្ឋាភិបាលស្ថិតិមានកំរិតទាបជាងការពិតជាច្រើន។ គួរបញ្ជាក់ថាក្នុងបាតុកម្មកាលពីថ្ងៃទី ១៣ ខែមេសាកន្លងទៅ ប៉ូលីសបានចាប់ខ្លួនបាតុករចំនួន ១៥ នាក់នៅទីក្រុងប៉ារីស ហើយត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ​​បុគ្គលចំនួន ៥,៨៨៥ នាក់ផងដែរ។ តាមច្បាប់ថ្មី បាតុករនៅប៉ារីសត្រូវបានហាមឃាត់ទៅកាន់តំបន់មហាវិថី Champs – Elysees ដែលជាទីកន្លែងផ្ទុះឡើងអំពើហឹង្សាក្នុងបាតុកម្មមួយចំនួនកាលពីមុននោះផងដែរ៕

តាមvovworld.vn