leftcenterrightdel
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

យោងតាមការកំណត់របស់រដ្ឋធម្មនុញ្ញអង់គ្លេសបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីធ្វើការពិចារណាការអនុម័ត។ កាយវិការនេះបានកើតឡើង បន្ទាប់ពីលោកស្រី May មានជំនួបប្រកបដោយលក្ខណៈវិជ្ជមាន និងស្ថាបនា ជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង លោក Jeremy Corbyn សំដៅស្វែងរកវិធីដោះស្រាយភាពជាប់គាំងរបស់ Brexit ។ នៅក្នុងជំនួបនេះ ភាគីទាំង ២ បានឯកភាពគ្នាលើ "កម្មវិធីការងារ" ដើម្បីបញ្ចុះបញ្ចូលសមាជិកសភាឱ្យធ្វើការបោះឆ្នោតម្តងទៀតចំពោះកិច្ចព្រមព្រៀង Brexit ដែលធ្លាប់ត្រូវបានច្រានចោល ៣ លើកដោយសភាជាន់ទាបអង់គ្លេសរួចហើយ។ គួរបញ្ជាក់ថាប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker បានធ្លាប់ប្រកាសថា អង់គ្លេសមិនអាចពន្យារពេលបន្ថែមទៀតចំពោះការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសទេ ប្រសិនបើរដ្ឋសភាប្រទេសនេះមិនអនុម័តលើកិច្ចព្រមព្រៀង Brexit យ៉ាងយូរបំផុតនៅថ្ងៃទី ១២ ខែមេសាខាងមុខ ផងដែរ៕

តាម​ vovworld