នេះគឺជាតារាងចំណាត់ថ្នាក់នៃ "របាយការណ៍សុភមង្គលពិភពលោក" ដែលត្រូវបានប្រកាសដោយអង្គការសហប្រជាជាតិនាថ្ងៃទី ២០ ខែមីនា ក្នុងឱកាសទិវាសុភមង្គលអន្តរជាតិ។ ប្រទេសអឺរុបខាងជើងនេះដែលមានចំនួនប្រជាជន ៥,៥ លាននាក់ ត្រូវបានស្គាល់ជាប្រទេសស្រឡាញ់ធម្មជាតិ ព្រមទាំងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសមានសុភមង្គលបំផុតនៅលើពិភពលោក។

leftcenterrightdel
ប្រទេសហ្វាំងឡង់ត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោក

ប្រទេសផ្សេងៗទៀតដូចជា ហូឡង់ ស្វ៊ីស កាណាដា នូវែលសេឡង់ និងអូទ្រីស ក៏បានជាប់ក្នុងចំណាត់ថ្នាក់ទាំង ១០ ប្រទេសនៅក្នុងបញ្ជីនេះ។ ឈរនៅចុងក្រោយនៃតារាងចំណាត់ថ្នាក់នេះគឺជាប្រទេសស៊ូដង់ខាងត្បូង។ នាបច្ចុប្បន្ននេះ ចំនួនប្រជាជន ៦០% នៃប្រទេសនេះត្រូវប្រឈមមុខនឹងស្ថានភាពកង្វះស្បៀងអាហារ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏បង្ហូរឈាម ដែលបានបណ្តលឲ្យមនុស្សប្រមាណ ៤០០.០០០ នាក់បានស្លាប់ផងដែរ៕

តាម vovworld.vn