leftcenterrightdel
តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer

កាសែត Wall Street Journal ក៏បានដកស្រង់ប្រសាសន៍របស់បណ្តាមន្ត្រីអាមេរិកឲ្យដឹងថា តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Steven Mnuchin មានផែនការទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងនាថ្ងៃទី២៥ ខែមីនា ដើម្បីជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមចរចារចិន លោក Liu He។ រីឯខ្លួនវិញ លោក Liu He ក៏នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននាដើមខែមេសាផងដែរ។ គួរបញ្ជាក់ថា ប្រទេសទាំងពីរកំពុងសង្ឃឹមនឹងសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់  ជម្លោះនេះនៅចុងខែមេសាខាងមុខផងដែរ៕

តាម vovworld