leftcenterrightdel
ចិន អាស៊ាន ឯកភាពសហប្រតិបត្តិការ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត

យោងតាមស៊ីនហួ សេចក្តីប្រកាសពោលខាងលើត្រូវបានលើកឡើងដោយលោក Wang Wenbin បន្ទាប់ពីកិច្ចប្រជុំ លើកទី៣៨ នៃក្រុមការងារទូទៅអាស៊ាន-ចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា។ (ឥណ្ឌូនេស៊ី) ចាប់ពីថ្ងៃទី ៨ ដល់ ១០ ខែមីនា។

លោក Wang Wenbin បានឲ្យដឹងថា ក្នុងជំនួបនេះ ចិន និងបណ្តាប្រទេសអាស៊ានបានបន្តជំរុញការពិគ្រោះយោបល់អំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ភាគីទាំងពីរមានការពិភាក្សាលើការអនុវត្ត DOC ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍។ លោកបានបញ្ជាក់ថា ភាគីបានឯកភាពអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថាន និងការរុករក និងជួយសង្គ្រោះនៅសមុទ្រ ជំរុញកិច្ចសន្ទនា និងទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត៕

បកប្រែដោយ Duy Hoan