គេហទំព័រនេះបង្ហាញអំពីព្រឹត្តិការណ៍ដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសជប៉ុន ឬប្រទេសសមាជិកអាស៊ាន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
AJC បង្ហាញមុខគេហទំព័រអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន (រូបថត៖ Business Wire)

ទន្ទឹមនឹងនោះ គេហទំព័រនេះក៏មានផ្នែកពិសេសៗ ដូចជា៖ "ប្រជាជនអាស៊ាន-ជប៉ុន" ដើម្បីឧទ្ទេសនាមអំពីមនុស្សដែលកំពុងរួមចំណែកក្នុងការតភ្ជាប់ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន ឬផ្នែក "សុភមង្គលអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ ឆ្នាំ!" ដើម្បីចែករំលែកសារអបអរសាទរ។ លើសពីនេះ គេហទំព័រនឹងរៀបចំបណ្ដាយុទ្ធនាការដែលមានឈ្មោះថា "ស្ពានមាស" សម្រាប់ប្រជាជននៃប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន ចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ៕

បកប្រែដោយ Thanh Cong