អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមានថ្នាក់ដឹកនាំក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ តំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន អង្គការអភិវឌ្ឍន៍តំបន់ពិសេសថៃ (DASTA) ស្ថាប័នរដ្ឋ និងសហគ្រាសអភិវឌ្ឍន៍ទេសចរណ៍សហគមន៍មកពីបណ្តាប្រទេស CLMV។ សិក្ខាសាលានេះមានគោលបំណងកសាង និងអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវវិស័យទេសចរណ៍របស់ប្រទេស CLMV។

leftcenterrightdel
ប្រតិភូចូលរួមសន្និសីទ (រូបថត៖ tapchilaoviet.org)

ក្នុងសិក្ខាសាលានេះ ប្រទេសនីមួយៗបានបង្ហាញទម្រង់អភិវឌ្ឍន៍ទេសចរណ៍សហគមន៍គំរូរបស់ខ្លួន ដើម្បីផ្លាស់ប្តូរ និងដកបទពិសោធន៍ តាមរយៈនោះជម្រុញឲ្យទេសចរណ៍សហគមន៍កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសនេះ អ្នកជំនាញ និងប្រតិភូទាំងឡាយក៏បានផ្ដល់យោបល់អំពីការរៀបចំ និងសេវាកម្មនៅគោលដៅទេសចរណ៍នីមួយៗ តាមរយៈនោះរួមចំណែកដល់ការកសាងទម្រង់ទេសចរណ៍ថ្មីសម្រាប់សហគ្រាស និងតំបន់សាធារណៈ៕

បកប្រែដោយ Thuy Anh