ក្នុងនោះ  របាយការណ៍បានកត់សម្គាល់ថា វៀតណាមនឹងក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថលដែលរីកលូតលាស់លឿនបំផុតក្នុងដំណាក់កាល ២០២២-២០២៥។  យោងតាមរបាយការណ៍ "e-Conomy SEA ២០២២" ក្រុមប្រទេសសេដ្ឋកិច្ចឌីជីថលឈានមុខគេចំនួន ៦ នៅក្នុងតំបន់ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នឹងសម្រេចបាននូវគោលដៅចំនួន ២០០ ពាន់លានដុល្លាអាមេរិក គឺលឿនជាង ៣ ឆ្នាំ តាមការរំពឹងទុក។

leftcenterrightdel
រូបថតឧទាហរណ៍ (weforum.org)

លោក Stephanie Davis អនុប្រធានរបស់ Google សម្រាប់តំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា ក្រោយបើកដំណើរការឡើងវិញបន្ទាប់ពីជំងឺរាតត្បាត ទោះបីជាទំនាក់ទំនងពាណិជ្ជកម្មនៅតាមហាងប្រពៃណីបានកើនឡើងលើសពីកម្រិតមុនការរាតត្បាត នៅក្នុងប្រទេសជាច្រើនក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ចឌីជីថលនៅតែកើនឡើង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

លើសពីនេះ របាយការណ៍បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅតែបន្តជាគំនាស់នៃកំណើន ទោះបីជាទម្រង់ពាណិជ្ជកម្មបែបប្រពៃណីបានស្តារឡើងវិញជាបណ្តើរៗ បន្ទាប់ពីវិធានការរឹតត្បិតបង្ការជំងឺរាតត្បាតត្រូវបានរុះរើចេញ៕

បកប្រែដោយ Thanh Cong