លោក Onal អនុរដ្ឋមន្ត្រី បានបញ្ជាក់ថា អាស៊ានគឺជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាគំរូដ៏ល្អបំផុតមួយនៃឯកភាព និងភាពចម្រុះ។ មន្ត្រីទួរគីរូបនេះបានសម្តែងនូវបំណងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយអាស៊ាន និងប្រទេសសមាជិកនីមួយៗ ដោយផ្អែកលើគោលដៅ និងផលប្រយោជន៍រួម។

leftcenterrightdel
លោក Sedat Onal អនុរដ្ឋមន្ត្រីការបរទេសទួរគី ក្នុងសន្និសីទមួយ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ខែកញ្ញា ឆ្នាំ ២០១៨ (រូបថត៖ AFP/VNA)

យោងតាមលោក Onal ចាប់តាំងពីឆ្នាំ ២០១៧ ទួរគី និងអាស៊ានបានចុះហត្ថលេខាក្លាយជាដៃគូសន្ទនាតំបន់។ ភាគីទាំងពីរមានវិស័យសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ ទួរគីមានបំណងចង់ពង្រឹងកិច្ចសន្ទនាជាមួយអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទន្ទឹម​នឹង​នោះ លោក Abdullah Eren ប្រធានទទួលបន្ទុកសហគមន៍ជនទួរគីនៅក្រៅប្រទេស (YTB) បានមានប្រសាសន៍ថា សប្តាហ៍អាស៊ាននៅប្រទេសទួរគីប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ (ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា) ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន រួមមានប្រទេសថៃ ឥណ្ឌូនេស៊ី កម្ពុជា ប្រ៊ុយណេ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី។ នេះគឺជាឱកាសសម្រាប់ប្រទេសទួរគី និងបណ្តាប្រទេសអាស៊ាន ស្វែងយល់អំពីការផ្លាស់ប្តូរវប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនក្នុងក្របខណ្ឌនៃការទូតសាធារណៈ ហើយទន្ទឹមនឹងនោះបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនាពេលអនាគត៕

បកប្រែដោយ​ Duy Hoan