លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងធ្វើឡើងនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ ខ្លឹមសារនៃរបៀបវារៈនឹងផ្តោតលើការពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននោះ ឯកភាពលើជំហររួមលើវិធីអភិក្រមនិងវិធានការបន្ទាប់របស់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ។

leftcenterrightdel
មេដឹកនាំប្រទេសជាសមាជិកអាស៊ានក្នុងកិច្ចប្រជុំកំពូលពិសេសនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ (រូបថត៖ ASEAN.org)

កិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុចរបស់អាស៊ានត្រូវបានអនុម័ត ដោយមេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន ៩ និងមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលពិសេសកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១៕

តាម vovworld.vn