leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Van Phuc ថ្លែងមតិនៅក្នុងព្រឹត្ដិការណ៍នេះ (រូបថត៖ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម)

អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម លោក Nguyen Van Phuc បានសង្កត់ធ្ងន់ថា គោលដៅនៃកិច្ចសន្ទនាគោលនយោបាយនេះគឺស្របតាមការផ្តល់អាទិភាពចំបងរបស់វៀតណាម គឺការលើកកំពស់គុណភាព បង្កើនការធ្វើសមាហរណកម្ម ការច្នៃប្រឌិត និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអប់រំថ្នាក់ឧត្តមសិក្សា។ លំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ានបានបង្កើតឱកាសល្អក្នុងការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរទស្សនៈ និងការលើកឡើងនូវយុទ្ធសាស្ត្រ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម)

ផែនទីបង្ហាញផ្លូវសម្រាប់លំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាន ២០២៥ រួមមានវិស័យចំនួន ៦ ៖ បង្កើនការយល់ដឹង និងគាំទ្រការអភិវឌ្ឍលំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាន; លើកកម្ពស់ការយល់ដឹង និងអនុវត្តការធានាគុណភាពអប់រំក្នុងតំបន់; គាំទ្រនិងពង្រឹងការអនុវត្តក្របខ័ណ្ឌប្រៀបធៀបសមត្ថភាពនៃបណ្ដាប្រទេសជាមួយក្របខ័ណ្ឌសមត្ថភាពអាស៊ាន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា បង្កើនការផ្ទេរសិស្ស គ្រូបង្រៀន អ្នកស្រាវជ្រាវ និងកម្មសិក្សា; ជំរុញនិងអនុវត្តការទទួលស្គាល់គ្នាទៅវិញទៅមកនៃសញ្ញាបត្រ (ប្រសិនបើអាចធ្វើទៅបាន); ធានាសម្រាប់ការអភិវឌ្ឍលំហអប់រំថ្នាក់ឧត្តមសិក្សាអាស៊ាន។ ផែនទីបង្ហាញផ្លូវនេះគ្រោងនឹងដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រារព្ធឡើងនៅកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕

បកប្រែដោយ Pham Diep