អង្គប្រជុំបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងការអនុវត្តវិស័យយុទ្ធសាស្ត្រទាំង៥ និងគំនិតផ្តួចផ្តើម ១៤/១៥ នៃផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC ឆ្នាំ២០២៥)។

គួរកត់សម្គាល់ថា គម្រោង "វាយតម្លៃអំពីនិន្នាការហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនាពេលអនាគត និងអាទិភាពរបស់អាស៊ានក្រោយជំងឺរាតត្បាត" ត្រូវការពេលវេលាអនុវត្តបន្ថែមទៀត ដែលរំពឹងថានឹងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២២; របាយការណ៍វាយតម្លៃអំពីសមត្ថភាពស្វែងរកការងាររបស់និស្សិតបញ្ចប់ការសិក្សានៅបណ្តាប្រទេសអាស៊ានត្រូវបានរំពឹងថានឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

កិច្ចប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំលើកទី៤ របស់ MPAC ឆ្នាំ ២០២៥ និងការរៀបចំកិច្ចប្រជុំចុងឆ្នាំរបស់ ACCC ដែលមានកិច្ចប្រជុំចំនួន ៤ នៅខែកញ្ញា ឆ្នាំ ២០២២ នៅប្រទេសកម្ពុជា។

នាពេលខាងមុខ អាស៊ាននឹងផ្តោតសំខាន់លើធនធាន និងកៀរគរដៃគូនានាដើម្បីគាំទ្រ និងលើកកម្ពស់គម្រោងនានាក្នុងវិស័យយុទ្ធសាស្ត្រ។ លើសពីនេះ អង្គប្រជុំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានអំពីខ្លឹមសារ និងអត្ថប្រយោជន៍របស់ MPAC ឆ្នាំ២០២៥ និងបន្តជំរុញយុទ្ធសាស្ត្រទំនាក់ទំនង MPAC ឆ្នាំ២០២៥ នៅឆមាសទីពីរនៃឆ្នាំ ២០២២។

កិច្ចប្រជុំក៏បានឯកភាពលើតម្រូវការក្នុងការជូនដំណឹង និងលើកទឹកចិត្តដល់ការចូលរួមនៃបណ្តាស្ថាប័នជំនាញរបស់អាស៊ានក្នុងការអនុវត្តគម្រោង MPAC ឆ្នាំ ២០២៥ ពង្រឹងយន្តការសម្របសម្រួល និងតភ្ជាប់ការអនុវត្ត MPAC ឆ្នាំ ២០២៥ ជាមួយគំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់ និងបណ្តាប្រទេសដៃគូរបស់អាស៊ាន៕

បកប្រែដោយ Huyen Trang