បន្ទាប់ពីអាក់ខានអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានបានផ្តោតសំខាន់លើការពិភាក្សាអំពីការពង្រឹងយន្តការការងារ ក៏ដូចជាបង្កើតផែនការសម្រាប់សកម្មភាពរបស់ ACC នៅឆ្នាំ ២០២២។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi រួមជាមួយឯកអគ្គរដ្ឋទូតថៃ ឯកអគ្គរដ្ឋទូតហ្វីលីពីន និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអាស៊ាននៅទីក្រុង Copen hagen (រូបថត៖ baoquocte.vn)

សកម្មភាពទាំងឡាយរបស់ ACC ក្នុងបំណងបង្កើនការផ្សព្វផ្សាយរូបភាពអាស៊ានដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់  អង្គភាពអាជីវកម្មនិងប្រជាជនដាណឺម៉ាក; ជំរុញកិច្ចសហប្រតិបត្តិការនិងពង្រឹងចំណងមិត្តភាពរវាងស្ថានទូត និងអ្នកការទូតនៃបណ្តាប្រទេសអាស៊ាននៅប្រទេសដាណឺម៉ាក។

ដើម្បីផ្សព្វផ្សាយរូបភាពអាស៊ាននៅដាណឺម៉ាក លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi និងបណ្តាឯកអគ្គរដ្ឋទូតបានឯកភាពថា ACC នឹងអនុវត្តសកម្មភាពជាក់ស្តែង និងមានអត្ថន័យមួយចំនួនដូចជា​ កម្មវិធីជួបជុំរវាងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន និងពិភាក្សាជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់ដាណឺម៉ាក ទន្ទឹមនឹងនោះ រៀបចំការធ្វើដំណើរចុះទៅមូលដ្ឋានដើម្បីតភ្ជាប់មូលដ្ឋានទាំងឡាយរបស់ដាណឺម៉ាកជាមួយបណ្តាប្រទេសអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi ក៏នឹងបំពេញទស្សនកិច្ចការងារជាមួយបណ្តាសហគ្រាស និងសមាគមឧស្សាហកម្ម ព្រមទាំងរៀបចំសិក្ខាសាលានិងកិច្ចសន្ទនាមួយចំនួន ដើម្បីបង្ហាញអំពីអាស៊ានក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីធុរកិច្ចដាណឺម៉ាក ចូលមកក្នុងអាស៊ាន។

ក្រៅពីនេះ ដើម្បីជំរុញចំណងមិត្តភាព ការយោគយល់គ្នានិងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមស្ថានទូតអាស៊ានប្រចាំទីក្រុង Copenhagen ឯកអគ្គរដ្ឋទូតទាំងឡាយបានឯកភាពគ្នារៀបចំ "ទិវាអាស៊ាន" រួមទាំងសកម្មភាពវប្បធម៌ កីឡាជាច្រើន ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (១៩៦៧-២០២២)៕

បកប្រែដោយ Huyen Trang