ចូលរួមក្នុងកិច្ចប្រជុំនេះមានឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉ារីសនៃប្រទេសអាស៊ានទាំង១០។ កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងពិនិត្យឡើងវិញនូវលទ្ធផលមួយចំនួនដែល ACP សម្រេចបានក្នុងអំឡុងពេលឥណ្ឌូនេស៊ីជាប្រធានប្ដូរវេនរបស់ ACP និងពិភាក្សាអំពីទិសដៅការងារនាពេលខាងមុខ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសបារាំង លោក Dinh Toan Thang (រូបថត៖ vnanet.vn) 

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសឥណ្ឌូណេស៊ីបានផ្ទេរតំណែងប្រធានប្តូរវេន ACP ជូនប្រទេសឡាវ។ លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានអបអរសាទរឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Mohamad Oemar ដែលបានទទួលជោគជ័យក្នុងតួនាទីជាប្រធាន ACP នាពេលថ្មីៗនេះ ហើយបានស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតឡាវ លោក Kham-Inh Khitchadeth ដែលបានឡើងកាន់តំណែងនេះ ដោយអះអាងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការងាររួមរបស់ ACP ចូលរួមវិភាគទានជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងពង្រឹងសាមគ្គីភាពក្នុងអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងបារាំង ជាពិសេសរវាងអាស៊ាន និងអង្គការអន្តរជាតិ និងតំបន់៕

បកប្រែដោយ Thuy Anh