ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចលើកទី ២ នាប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ Khmer Times កាលពីថ្ងៃទី៧ ឧសភា ដកស្រង់សម្តីលោក ប្រាក់ សុខុន ដែលបានបង្ហាញនូវក្ដីសង្ឃឹមថា ការបំពេញតួនាទីរបស់ប្រេសិតពិសេស ការបំពេញតួនាទីរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន នឹងជួយសម្រួលលើការងារជាមួយក្នុងការដោះស្រាយវិបត្តិពហុវិស័យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

leftcenterrightdel
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថត៖ ForeignpolicyWatchdog)

បេសកជនពិសេសអាស៊ានបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូងពីថ្ងៃទី២១ ដល់២៣ មីនា ឆ្នាំ២០២២។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះធ្វើឡើង "ប្រកបដោយមិត្តភាព និងប្រសិទ្ធភាព ជាមួយនឹងលទ្ធផលដ៏មានអត្ថន័យ មីយ៉ាន់ម៉ា គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តឯកភាពគ្នាចំនួន ៥ ចំណុច និងពង្រឹងស្ថិរភាពក្នុងតំបន់ ក៏ដូចជាទំនុកចិត្ត និងឯកភាពរបស់អាស៊ាន"៕

បកប្រែដោយ Thuy Anh