កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូក្រោមការដឹកនាំរបស់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំ SOM អាស៊ាន ប្រទេសទាំងឡាយបានពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តអាទិភាព និងគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងឆ្នាំ ២០២២ ជាពិសេសគំនិតផ្តួចផ្តើមស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការស្តារឡើងវិញ និងការអភិវឌ្ឍក្នុងគន្លងប្រក្រតីភាពថ្មី ពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានវៀតណាម ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

ប្រទេសទាំងឡាយបានអះអាងថា ចាំបាច់ត្រូវបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ពង្រឹងការតភ្ជាប់ បង្រួមគម្លាតអភិវឌ្ឍន៍ ពង្រឹង និងពង្រីកទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា។ល។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងចែករំលែកទំនួលខុសត្រូវជាមួយប្រទេសកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២ និងជាមួយប្រទេសដទៃទៀត ដើម្បីជំរុញអាទិភាពសហប្រតិបត្តិការរបស់អាស៊ានក្នុងឆ្នាំ ២០២២។

លោកឯកអគ្គរដ្ឋទូត Vu Ho បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគាំទ្រដំណើរការកសាងសហគមន៍អាស៊ាន ដោយយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់ ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព។ ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ាន+៣ (១៩៩៧-២០២២) លោកឯកអគ្គរដ្ឋទូតបានប្រកាសអំពីសំណើរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាអាស៊ីបូព៌ា (EAF) លើកទី២០ ក្នុងឆ្នាំនេះ។

នាថ្ងៃដដែល កិច្ចប្រជុំលើកទី១២ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACCWG) ស្តីពីសំណើរបស់ទីម័រឡេស្តេសុំចូលអាស៊ាន (ACCWG-TL) បានប្រព្រឹត្តទៅដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសអាស៊ានមកពីសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។

បន្ទាប់ពីពិនិត្យលើកិច្ចខិតខំប្រឹងប្រែងដើម្បីពិចារណាទទួលទីម័រឡេស្តេជាសមាជិកអាស៊ាននាពេលកន្លងមក ប្រទេសទាំងឡាយបានឯកភាពគ្នាបន្តលើកកម្ពស់កម្មវិធីគាំទ្រការកសាងសមត្ថភាពរបស់អាស៊ាន ដើម្បីជួយប្រទេសទីម័រឡេស្តេឆ្លើយតបតាមលក្ខខណ្ឌនៃកាតព្វកិច្ចសមាជិករបស់អាស៊ាន៕

បកប្រែដោយ Huyen Trang