នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ មេដឹកនាំអាស៊ានបានទទួលស្គាល់ផែនការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីការជំរុញការងារសង្គម ឆ្ពោះទៅរកសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានអនុម័ត នៅកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១។ តាមនោះ ក្នុងក្របខ័ណ្ឌផែនការការងាររបស់សមាគមការងារសង្គមអាស៊ាន សម្រាប់ដំណាក់កាល ២០២១-២០២៥ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នឹងដើរតួនាទីជាទីភ្នាក់ងារទទួលបន្ទុកការកសាងសេចក្តីថ្លែងការណ៍ និងផែនការរៀបចំសន្និសីទ។

leftcenterrightdel
រូបថតឧទាហរណ៍ (shutterstock)

អញ្ជើញចូលរួមសន្និសីទ ប្រតិភូបានពិភាក្សាលើខ្លឹមសារនានា រួមមាន៖ បង្កើនការយល់ដឹង និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ និងការជំរុញការងារសង្គម ជាមួយផែនការអនុវត្តសេចក្តីថ្លែងការណ៍; ពិភាក្សាអំពីតួនាទីរបស់បុគ្គលិកសង្គមក្នុងវិស័យអប់រំ សុខាភិបាល និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ; បង្កើតគំនិតសំខាន់ៗសម្រាប់ការណែនាំអំពីតួនាទីនៃការងារសង្គមនៅក្នុងទីភ្នាក់ងារឯកទេស និងសមាមាត្រនៃបុគ្គលិកសង្គមនៅប្រទេសអាស៊ាន៕

តាម vovworld.vn