មជ្ឈមណ្ឌលប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ជប៉ុន (AJC) ទើបចេញផ្សាយរបាយការណ៍វិភាគ "ខ្សែសង្វាក់តម្លៃសកលអាស៊ាន និងទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៖ ការជះឥទ្ធិពលរបស់ RCEP លើសមាហរណកម្មអាស៊ាន" ក្នុងនោះផ្ដល់អនុសាសន៍ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុវត្តន៍វិធានការគោលនយោបាយចំនួន ៥ ដើម្បីទទួលបានផលប្រយោជន៍ច្រើនបំផុតពី RCEP។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ក្នុងវិស័យតម្បាញកាត់ដេរ បណ្ដាប្រទេសជាសមាជិកអាស៊ាន គឺជាម្ចាស់ផលិតស្នូល និងជាអ្នកនាំចេញផលិតផល ពោលគឺមិនមែនជាប្រទេសផលិតកម្មដទៃឡើយ។ ដូច្នេះហើយ បណ្ដាប្រទេសជាសមាជិកអាស៊ានអាចទទួលបានផលប្រយោជន៍ពី RCEP តាមរយៈការពង្រីកការនាំចូលក្រណាត់ពីប្រទេសចិន។

leftcenterrightdel
ផលិតគ្រឿងបន្លាស់ម៉ូតូនៅក្រុមហ៊ុន Ohashi Tekko Vietnam (រូបថត៖ vnanet.vn)

ចំពោះវិស័យកសិកម្ម និងទេសចរណ៍ គឺជាវិស័យសំខាន់ក្នុងអាស៊ាន ដែលបម្រើក្នុងស្រុក ឬអាចជ្រៀតចូលទាំងទីផ្សារអាស៊ាន និង RCEP។ ទាក់ទងនឹងការជះឥទ្ធិពលផ្ទាល់របស់ RCEP លើពាណិជ្ជកម្ម និងការវិនិយោគនោះ យោងតាម AJC កិច្ចព្រមព្រៀងនេះជួយបង្កើនតម្លៃប្រាក់នាំចេញចំនួន ៤២ ពាន់លានដុល្លារអាមេរិក និងទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៩០០  លានដុល្លារអាមេរិកស្មើនឹង ១.៨% និង ០.៣% នៃតួលេខបច្ចុប្បន្ន។

AJC បានផ្ដល់អនុសាសន៍ដល់អាស៊ានអនុវត្តន៍វិធានការគោលនយោបាយជាក់ស្ដែងចំនួន ៥ ដើម្បីបង្កើនផលប្រយោជន៍ជាអតិបរមាពី RCEP ក្នុងនោះបង្កើតប្រព័ន្ធផលិតកម្ម RCEP ដើម្បីពង្រីកខ្សែសង្វាក់តម្លៃ និងជំរុញពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងទាញយកបណ្ដាកម្មវិធី និងគំនិតផ្ដួចផ្ដើមដែលមានស្រាប់របស់បណ្ដាប្រទេសហត្ថលេខី RCEP ផងដែរ៕

តាម vovworld.vn