ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) កាលពីថ្ងៃទី១០ ខែមេសា បានបង្ហាញកីឡាចំនួន ៤០ ប្រភេទដែលនឹងប្រារព្ធធ្វើនៅស៊ីហ្គេមលើកទី៣២ នៅឆ្នាំក្រោយនៅកម្ពុជា។

leftcenterrightdel
ប្រធានសហព័ន្ធកីឡាអាស៊ានគាំទ្រកីឡា ៤០ ប្រភេទសម្រាប់ស៊ីហ្គេមលើកទី៣២ (រូបថត៖ information.gov.kh)

កីឡាដែលត្រូវបានប្រកាសដាក់ឲ្យប្រកួតរួមមាន៖

ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. អត្តពលកម្ម (Track&Field និងម៉ារ៉ាតុង), ២. កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក)។

ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ៣. វាយសី, ៤. បាល់បោះ (៥នាក់ម្ខាង និង៣នាក់ម្ខាង), ៥. ប្រដាល់សកល, ៦. ប៊ីយ៉ា ស្នូកឃ័រ, ៧. ទោចក្រយាន (កង់គួក និងកង់ភ្នំ), ៨. ទូកកានូ និងរ៉ូអ៊ីង (រួមបញ្ជូលទូកប្រពៃណី), ៩. អុក (អុកចត្រង្គ, អុកប្រចាំតំបន់, អុកចិន), ១០. កីឡារាំ, ១១. គុនដាវ, ១២. បាល់ទាត់, ១៣. វាយកូនហ្គោល, ១៤. កាយសម្ព័ន្ធ (Aerobic and Artistic), ១៥. ហុកគី (រួមបញ្ចូលក្នុងសាល), ១៦. យូដូ, ១៧. ការ៉ាតេ, ១៨. គុនមួយ (ប្រដាល់សេរី), ១៩. ប៉េតង់, ២០. ទូកក្ដោង, ២១. សីដក់ (រួមបញ្ជូលសីឈិនឡុន), ២២. សូហ្វតេន្នីស, ២៣. វាយកូនបាល់, ២៤. វាយកូនឃ្លីលើតុ, ២៥. តេក្វាន់ដូ WT, ២៦. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង), ២៧. បាល់ទះ, ២៨. ចំបាប់, ២៩. លើកទម្ងន់, ៣០. វ៉ូស៊ូ។

ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ៣១. កីឡា Arnis (គុនដំបងរបស់ហ្វីលីពីន), ៣២. កាយវប្បកម្ម, ៣៣. កីឡាអេឡិចត្រូនិក, ៣៤. កីឡា Floorball, ៣៥. ជឺជីតស៊ូ, ៣៦. ម៉ូតូទឹក, ៣៧. ឃីកបុកស៊ីង, ៣៨. គុនល្បុក្កតោ, ៣៩. វ៉ូវីណាម, ៤០. យុទ្ធគុនចម្រុះកូរ៉េ។

នេះជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ហើយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ដើម្បីត្រៀមរៀបចំស៊ីហ្គេមលើកទី៣២ កម្ពុជាបានបញ្ចប់ការសាងសង់ពហុកីឡដ្ឋានជាតិដែលអាចផ្ទុកកៅអីបានចំនួន ៦ ម៉ឺនកៅអី៕

បកប្រែដោយ Huyen Trang