កិច្ចប្រជុំដឹកនាំដោយប្រទេសកម្ពុជាដែលជាប្រធានអាស៊ាន និងប្រទេសម៉ាឡេស៊ីដែលជាប្រធានប្រចាំការ HLTF ហើយមានការចូលរួមរបស់សមាជិក HLTF ដែលមកពីប្រទេសអាស៊ានទាំង១០។

តំណាងកម្ពុជាបានសង្កត់ធ្ងន់ថា ការដោះស្រាយការគំរាមកំហែងតាមបែបប្រពៃណី និងមិនមែនប្រពៃណី តម្រូវឲ្យអាស៊ានមានសកម្មភាពរួមជាមួយគ្នា ជាពិសេសនៅពេលដែលនិន្នាការនិងបរិបទនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

leftcenterrightdel
រូបថតឧទាហរណ៍ (thestar.com.my)

តំណាងម៉ាឡេស៊ីបានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានទាំងឡាយមានគោលបំណងចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈមប្រកបដោយមានកិច្ចសហប្រតិបត្តិការ សមស្រប និងមានលក្ខណៈស្ថាបនា។

ក្នុងកិច្ចប្រជុំ HLTF បានផ្ដល់សច្ចាប័នលើ RoP និងផែនការឆ្នាំ២០២២ ខណៈដែល អគ្គលេខាធិការលោក Dato Lim Jock Hoi បានផ្ដល់ព័ត៌មានអំពីស្ថានភាពកសាងសហគមន៍អាស៊ាន និងផ្ដល់យោបល់ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥។ HLTF ក៏មានជំនួបជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំតំបន់អាស៊ាន (CPR) ដើម្បីទទួលយោបល់ពីភាគីពាក់ព័ន្ធ៕

បកប្រែដោយ Thuy Anh