បន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ២៣ មីនា ដោយ​បាន​បញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បេសកជនពិសេសអាស៊ានបានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃជំនួបជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងសកម្មភាពពាក់ព័ន្ធមួយចំនួន។

leftcenterrightdel
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បេសកជនពិសេសអាស៊ាន ក្នុងសន្និសីទសារព័ត៌មាន (រូប​ថត៖ vov.vn)

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកបានជួបជាមួយលោកនាយឧត្តមសេនីយ៍ Min Aung Hlaing ដើម្បីពិភាក្សាអំពីការពង្រឹងបទឈប់បាញ់ ជំនួយមនុស្សធម៌ និងលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងនៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់លើការសន្យារបស់ខ្លួនក្នុងនាមជាបេសកជនពិសេសនឹង​មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ឈប់អំពើហិង្សា ផ្តល់ជំនួយមនុស្សធម៌ និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះលោកសង្កត់ធ្ងន់លើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្វាគមន៍ចំពោះការអនុវត្តបទឈប់បាញ់។

ទន្ទឹមនឹងនេះ បេសកជនពិសេសអាស៊ានក៏បានអំពាវនាវឱ្យភាគីនានា មានការអត់ធ្មត់ មិនប្រើកម្លាំងអាវុធ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយសម្រួលសកម្មភាពជំនួយមនុស្សធម៌។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសន្ទនានយោបាយត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការផ្សះផ្សាជាតិ។ បេសកជនពិសេសនឹងដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួលដល់ការអនុវត្តការឯកភាពគ្នាចំនួន ៥ ចំណុច ដែលបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសអាស៊ាន តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសគឺ លោក Min Aung Hlaing បានយល់ព្រមលើការព្រមព្រៀងមួយចំនួន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេស លោក U Wunna Maung Lwin រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការជាតិរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ NUG លោកបណ្ឌិត Sa Sa៕

បកប្រែដោយ Duy Hoan