ប្រទេសទាំងឡាយនឹងប្រើប្រាស់ថវិកាចំនួន ១០.៥ លានដុល្លារអាមេរិកពីមូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ានដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រទេសជាសមាជិក ហើយខិតខំឱ្យមានចំនួនវ៉ាក់សាំងដំបូងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ឬត្រីមាសទី ១ ឆ្នាំ ២០២២; ទន្ទឹមនឹងនោះ នឹងបន្តកៀងគរការរួមវិភាគទានដល់មូលនិធិ និងឃ្លាំងស្តុកបម្រុងសម្ភារៈបរិក្ខារពេទ្យក្នុងតំបន់អាស៊ាន។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

ក្នុងស្មារតីទំនួលខុសត្រូវ នៅក្នុងកិច្ចប្រជុំលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងប្រកាសបញ្ជីរាយនាមសម្ភារៈដែលមានតម្លៃ ៥ លានដុល្លារអាមេរិក ដល់ឃ្លាំងស្តុកបម្រុងសម្ភារៈបរិក្ខារពេទ្យក្នុងតំបន់អាស៊ាន។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានបន្ថែមថា ដើម្បីឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ អាស៊ាននឹងបន្តពិភាក្សាអំពីវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌស្តារអាស៊ានឡើងវិញ និងផែនការអនុវត្ត។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងឡាយគ្រោងនឹងផ្តល់សច្ចាប័នលើក្របខ័ណ្ឌកិច្ចព្រមព្រៀងច្រករបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ាន បន្តពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងដើម្បីជួយសម្រួលដល់ការធ្វើដំណើរជាចាំបាច់នៅក្នុងតំបន់ ក៏ដូចជាលទ្ធភាពនៃការទទួលស្គាល់គ្នាទៅវិញទៅមក និងអនុវត្តប័ណ្ណចាក់វ៉ាក់សាំងអេឡិចត្រូនិច៕

បកប្រែដោយ Huyen Trang