សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Kyiv លោក Volodymyr Buhrov រំពឹងថា មជ្ឈមណ្ឌលនឹងជាគោលដៅទាក់ទាញអារម្មណ៍ពីគ្រូនិងនិស្សិតមកស្វែងយល់និងស្រាវជ្រាវអំពីជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សវប្បធម៌ប្រពៃណី។ ការបង្កើតមជ្ឈមណ្ឌលបានបង្ហាញការយកចិត្តទុកដាក់កាន់តែខ្លាំងពីប្រទេសអ៊ុយក្រែនចំពោះការពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

leftcenterrightdel
ពិធីបើកសម្ពោធន៍មជ្ឈមណ្ឌលស្រាវជ្រាវបណ្ដាប្រទេសអាស៊ាន (រូបថត៖ vnanet.vn)

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក Nguyen Hong Thach ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ុយក្រែន បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ដែលបានជួយគាំទ្រក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អ៊ុយក្រែន។ ក្នុងឱកាសនេះ លោក Nguyen Hong Thach ក៏បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិ Kyiv រួមចំណែកបណ្ដុះបណ្ដាលអ្នកការទូត​ដែលមិនគ្រាន់តែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងសម្រាប់​វៀតណាមទៀតផង។

ស្ថានទូតវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីប្រចាំទីក្រុង Kyiv បានសន្យាបន្តជួយគាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលនៅពេលខាងមុខ ចូលរួមចំណែកជម្រុញថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងអាស៊ាន និង​អ៊ុយក្រែន៕

បកប្រែដោយ Thuy Anh