ខ្លឹមសារសំខាន់នៃកិច្ចប្រជុំគឺ ជំរុញការធ្វើសមាហរណកម្ម និងការតភ្ជាប់ ដើម្បីលើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួន ទាញយកឱកាសពីបដិវត្តន៍ឧស្សាហកម្មទី៤.០ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងកិច្ចប្រជុំ តំណាងក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាមសង្កត់ធ្ងន់ថា វៀតណាមមានបំណងជម្រុញការតភ្ជាប់ក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួន ទាញយកឱកាសពីបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ហេតុនេះ វៀតណាមរំពឹងថា តំបន់អាស៊ាននឹងតភ្ជាប់សេដ្ឋកិច្ចដោយស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ជម្រុញការរុករករ៉ែ ឆ្ពោះទៅការការពារបរិស្ថាន និងគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម តាមមូលដ្ឋានផ្លាស់ថ្មីប្រកបដោយច្នៃប្រឌិត អនុវត្តបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗ។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅវៀតណាម (រូបថត៖ sggp.org.vn)

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្ដីពីផលរ៉ែលើកទី២១ ប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ហើយផ្តោតលើ សំណើពីកិច្ចប្រជុំអាស៊ានទាំងឡាយ ស្ថានភាពអនុវត្តផែនការអាស៊ានស្ដីពីផលរ៉ែ ធ្វើបច្ចុប្បន្នភាពស្ដីពីកិច្ចសហប្រតិបត្តិការជាមួយវេទិកាអន្តររដ្ឋាភិបាលស្ដីពីការរុករករ៉ែនិងអភិវឌ្ឍប្រកបដោយចីរភាព រាយការណ៍ស្ដីពីការអនុវត្តគម្រោងពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យរ៉ែ រាយការណ៍របស់សហគមន៍រុករករ៉ែអាស៊ាន អនុម័តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យរ៉ែ (AMCAP-III) ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥៕

បកប្រែដោយ Thanh Cong