នេះជាសារដែលលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម សង្កត់ធ្ងន់នៅកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមអាស៊ានលើកទី២៦ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២៩ ខែកញ្ញា។

leftcenterrightdel
លោក Dao Ngoc Dung ក្នុងកិច្ចប្រជុំ (រូបថត៖ molisa.gov.vn)

កិច្ចប្រជុំគឺជាព្រឹត្តិការណ៍សំខាន់បំផុតរបស់សហគមន៍វប្បធម៌-សង្គមអាស៊ានក្នុងឆ្នាំ២០២១ សំដៅពិនិត្យនិងអនុម័តឯកសារ សេចក្តីថ្លែងការណ៍របស់សហគមន៍ ដើម្បីដាក់ជូនកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៨ ដែលប្រព្រឹត្តទៅនាខែតុលាខាងមុខ ព្រមទាំងចែករំលែកយោបល់អំពីបញ្ហាដែលគប្បីយកចិត្តទុកដាក់ សមិទ្ធផលរបស់អាស៊ាន ដើម្បីឆ្ពោះទៅរកការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំលោក Dao Ngoc Dung បានចែករំលែកថា រួមជាមួយអាស៊ាន វៀតណាមបាននិងកំពុងបន្តខិតខំទប់ទល់នឹងជំងឺ Covid-19 និងផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាត។ រដ្ឋាភិបាលវៀតណាមបានជម្រុញការចាក់វ៉ាក់សាំងនៅបណ្ដាខេត្តដែលមានហានិភ័យខ្ពស់។ លោកជឿជាក់ថា អាស៊ាននឹងយកឈ្នះលើជំងឺរាតត្បាតយ៉ាងឆាប់ៗ។

នៅពេលបញ្ចប់កិច្ចប្រជុំ រដ្ឋមន្រ្តីទាំងឡាយបានចេញសេចក្តីថ្លែងការណ៍រួម និងឯកភាពអនុម័តជាគោលការណ៍នៃឯកសារនិងសេចក្តីប្រកាសចំនួន ២៧ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨៕

បកប្រែដោយ Thanh Cong