តាងនាមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន លោក Phan Dang Duong ឯកអគ្គរដ្ឋទូតវៀតណាមបានរំលឹកឡើងវិញនូវប្រពៃណីអបអរសាទរថ្ងៃបង្កើតអាស៊ាន និងទិវាគ្រួសារអាស៊ាននៅទូទាំងពិភពលោក។

leftcenterrightdel
គ្រួសារអាស៊ាននិងភ្ញៀវ (រូបថត៖ baoquocte.vn)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតក៏បានតាងនាមគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងស្តុកខុល ថ្លែងអំណរគុណចំពោះជំនួយ និងការចែករំលែកដែលមិត្តភក្តិ ដៃគូអន្តរជាតិ ផ្ដល់ជូនអាស៊ាននិងប្រទេសអាស៊ាននានា ក្នុងការប្រយុទ្ធប្រឆាំងនិងស្ដារឡើងវិញក្រោយជំងឺរាតត្បាត។ លោក Phan Dang Duong បញ្ជាក់ថា ពិធីនេះជាឱកាសតភ្ជាប់មិនគ្រាន់តែរវាងសមាជិកអាស៊ានប៉ុណ្ណោះ ថែមទាំងរវាងអាស៊ានជាមួយស៊ុយអែត និងដៃគូប្រពៃណីទៀតផង។

leftcenterrightdel
ភ្ញៀវទទួលទានម្ហូបអាហាររបស់ប្រទេសអាស៊ាន (រូបថត៖ baoquocte.vn)

ថ្លែងក្នុងព្រឹត្តិការណ៍ លោក Robert Rydberg រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន-EU ជាពិសេស លើវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅពេលកន្លងមក។ លោក Robert Rydberg បញ្ជាក់ថា ស៊ុយអែត នឹងចូលរួមយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងរវាងភាគីទាំងពីរ តាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាព ថាមពលបៃតងនិងស្អាត។ លោកក៏វាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានគណៈកម្មាធិការអាស៊ានរបស់វៀតណាមក្នុងការតភ្ជាប់និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-ស៊ុយអែត ក៏ដូចជា អាស៊ាន-សហភាពអឺរ៉ុប(EU) ផងដែរ៕

បកប្រែដោយ Thanh Cong