នៅក្នុងកិច្ចប្រជុំ ACCC លើកទី ៣ ឆ្នាំ ២០២១ ប្រទេសទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងការអនុវត្ត MPAC ២០២៥ ទោះបីគម្រោងជាច្រើនប្រឈមមុខនឹងការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាអំពីរបៀបអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្តាលឆ្នាំរបស់ MPAC ២០២៥ និងការផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចំពោះវឌ្ឍនភាព MPAC ២០២៥ លើកទី៣ ដើម្បីបំពេញបន្ថែម និងដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី ៣០ នៅខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំលើកទី ៤ ស្តីពី MRE MPAC ២០២៥ ផ្តោតសំខាន់លើយន្តការ MRE ដែលបង្កើតឱ្យមានភាពស្អិតរមួតក្នុងចំណោមស្ថាប័នអនុវត្ត បង្កើនការយល់ដឹងអំពីការទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោង MPAC ២០២៥ និងដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងការលំបាក ក្នុងការអនុវត្ត MPAC ២០២៥។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់របស់ ACCC ជាមួយដៃគូសន្ទនា និងដៃគូផ្សេងទៀត ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មនៃបណ្តាប្រទេសជាដៃគូអាស៊ាន (អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី អាល្លឺម៉ង់ កាណាដា នូវែលសេឡង់ ... ) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ ក៏ដូចជាការតភ្ជាប់រវាងអាស៊ាននិងតំបន់។

បណ្តាប្រទេសជាដៃគូបានបញ្ជាក់ថា នឹងបន្តគាំទ្រអាស៊ានក្នុងការអនុវត្តគម្រោងនានាក្នុងក្របខ័ណ្ឌនៃ MPAC ២០២៥ ក៏ដូចជាការតភ្ជាប់និយាយរួម ដើម្បីពង្រឹងសាមគ្គីភាពក្នុងការកសាងសហគមន៍អាស៊ាន និងការតភ្ជាប់រវាងអាស៊ាននិងដៃគូក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចតំបន់៕

បកប្រែដោយ Huyen Trang