កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍភាពនៃការអនុវត្តទាំងលើសរសរស្តម្ភទាំងបី នៃសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌-សង្គម របស់អាស៊ាន ក្នុងការពិនិត្យការបញ្ចូលទីម័រខាងកើតជាសមាជិកអាស៊ាន ហើយស្ថានភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់សមត្ថភាពសម្រាប់ទីម័រខាងកើត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាម សង្កត់ធ្ងន់ថា ក្នុងបរិបទនៃជំងឺ Covid-19 សហគមន៍សរសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន បានទទួលការរីកចម្រើនក្នុងការជួយប្រទេសទីម័រខាងកើតធ្វើសមាហរណកម្មអាស៊ាន។ លោក Nguyen Quoc Dung ក៏ស្នើឲ្យសហគមន៍ទាំងបី និងលេខាធិការដ្ឋានអាស៊ាន បន្តជួយទីម័រខាងកើតក្នុងការចូលរួមសកម្មភាពមួយចំនួនរបស់អាស៊ាន៕

បកប្រែដោយ Thuy Anh