អាស៊ាន និងសហរដ្ឋអាមេរិកបានបញ្ជាក់ពីសារៈសំខាន់ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូ ជាពិសេសក្នុងបរិបទដែល​បញ្ហាប្រឈមធ្ងន់ធ្ងរកំពុង​ជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍ សន្តិសុខ និងស្ថិរភាពរបស់បណ្តាប្រទេសក្នុងតំបន់។ អាស៊ានបានបញ្ជាក់សារជាថ្មីនូវការសន្យាយូរអង្វែងរបស់ខ្លួនចំពោះតំបន់ដោយប្រកាន់ខ្ជាប់នូវពហុភាគីនិយម ច្បាប់អន្តរជាតិ ការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត លើកកម្ពស់ការស្តារឡើងវិញ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃបណ្តាប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

ដោយ​សន្និដ្ឋានលើបរិយាកាសក្នុងតំបន់ និងអន្តរជាតិដែលនៅតែមានបញ្ហាប្រឈមស្មុគស្មាញជាច្រើននោះ អាស៊ាន និងសហរដ្ឋអាមេរិកបានឯកភាពគ្នាបង្កើនការពិគ្រោះយោបល់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយរំពឹងនឹងមានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា បណ្តាប្រទេសអាស៊ាន និងវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មអាមេរិកពង្រីកសកម្មភាពវិនិយោគនិងការធ្វើអាជីវកម្មរបស់ខ្លួននៅទីផ្សារនៃបណ្តាប្រទេសអាស៊ាន។ លោករដ្ឋមន្រ្តីចង់ឲ្យអាមេរិកគាំទ្រអាស៊ាន​ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមអនុតំបន់នានា ដោយតភ្ជាប់មេគង្គ - អាមេរិកជាមួយនឹងការអភិវឌ្ឍន៍រួមរបស់អាស៊ាន។ លោករដ្ឋមន្រ្តី Bui Thanh Son ក៏បានស្នើឱ្យសហរដ្ឋអាមេរិកបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ាននៅលើវេទិកាដែលបានបង្កើត និងដឹកនាំដោយអាស៊ាន ដោយហេតុនេះបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការនៃការបង្កើតសណ្តាប់ធ្នាប់ក្នុងតំបន់ដែលផ្អែកលើច្បាប់៕

បកប្រែដោយ Duy Hoan