ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែកក្កដា រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានលើកច្បាស់ថា ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងជំរុញការអនុវត្តផែនការ ៥ ចំណុច ដែលថ្នាក់ដឹកនាំអាស៊ាន បានឯកភាពជាឯកច្ឆន្ទសំដៅដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

leftcenterrightdel
រថយន្តយោធាទៅល្បាតនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា (រូបថត៖ AFP/vnanet.vn)

ផែនការ ៥ ចំណុចនេះបានតម្រូវឲ្យបញ្ឈប់ភ្លាមមួយរំពិចអំពើហឹង្សា ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវតែអត់ធ្មត់ ធ្វើកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនា សំដៅស្វែងរកដំណោះស្រាយសន្តិភាព ចាត់បញ្ជូនបេសកជនពិសេសរបស់ប្រធានអាស៊ាន ធ្វើជាអ្នកសម្របសម្រួលជំរុញដំណើរការសន្ទនា ព្រមទាំងផ្ដល់ជំនួយមនុស្សធម៌ ជូនប្រជាពលរដ្ឋមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន។

កម្មវិធីស្បៀងអាហារពិភពលោកប៉ាន់ស្មានថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាចំនួនជាង ៦ លាននាក់កំពុងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយជិតពាក់កណ្ដាលនៃចំនួនប្រជាជននៅទីនេះ អាចធ្លាក់ចូលក្នុងភាពក្រីក្រចាប់ពីដើមឆ្នាំក្រោយ។

នាបច្ចុប្បន្ន អាស៊ានកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងអំពីមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះធ្លាក់ចូលក្នុងភាពជាប់គាំងនយោបាយកាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅ បន្ទាប់ពីកងទ័ពចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាល អភិបាលតំបន់ និងរដ្ឋនានា រួមជាមួយសមាជិកជាន់ខ្ពស់នៃគណៈបក្ស NLD៕

តាម vovworld.vn