នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិនិត្យឡើងវិញនូវសកម្មភាពសហប្រតិបត្តិការរបស់ ARF បន្ទាប់ពីមួយឆ្នាំនៃការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយលើកទី ២ (២០២០-២០២៥) ព្រមទាំងពិនិត្យសកម្មភាពនៅពាក់កណ្តាលឆ្នាំ ២០២១-២០២២ និងសំណើឯកសារសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រី ARF លើកទី ២៨ (គ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ ២០២១)។ ក្រៅពីនេះ ប្រតិភូទាំងឡាយក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់វេទិកាតំបន់អាស៊ាន (SOM ARF) តាមប្រព័ន្ធវីដេអូ (រូបថត៖ vov.vn)

ស្តីពីស្ថានភាពនៅសមុទ្រខាងកើត ប្រតិភូទាំងឡាយបានអះអាងឡើងវិញអំពីសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការ​ធ្វើ​នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់លើគោលការណ៍នៃការអត់ធ្មត់ ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ប្រទេសទាំងឡាយបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងចិន ដើម្បីបន្តការចរចាលើ​ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) បន្ទាប់ពីអាក់ខានមួយរយៈពេលដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ដូច្នោះហើយ ប្រទេសទាំងឡាយបានអំពាវនាវឱ្យកសាង COC ប្រកបដោយប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២។ ទន្ទឹមនឹងនេះ ប្រទេសទាំងឡាយក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ ប្រតិភូទាំងឡាយក៏បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការគាំទ្រប្រទេសមីយ៉ាន់ម៉ា ដើម្បីបញ្ចប់អំពើហិង្សា និងជំរុញការចរចារវាងភាគីពាក់ព័ន្ធនានា ដើម្បីសន្តិភាព និងស្ថិរភាព៕

បកប្រែដោយ Thanh Cong