នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង IAI ក៏ដូចជាលទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់ស្តីពី IAI នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ និងវេទិកាភាគីចូលរួម IAI នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ដែលនេះជាមូលដ្ឋានសម្រាប់អនុវត្តគម្រោង IAI ប្រកបដោយប្រសិទ្ធភាពនៅពេលខាងមុខនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

នាពេលខាងមុខនេះ ក្រុមទទួលបន្ទុក IAI បានឯកភាពគ្នាបន្តពន្លឿនការអនុវត្តផែនការការងារ IAI ដំណាក់កាលទី ៤ និងគ្រោងរៀបចំកិច្ចប្រជុំលើកទី ៦៥ នៃក្រុមទទួលបន្ទុក IAI និងកិច្ចប្រជុំពិគ្រោះយោបល់ភាពជាដៃគូ IAI លើកទី ១១ នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១។

IAI ត្រូវបានអនុម័តដោយបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ ២០០០ ដោយមានគោលដៅបង្រួមគម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេសអាស៊ាន និងជួយដល់សមាជិកថ្មីដែលជាបណ្តាប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដើម្បីធ្វើសមាហរណកម្មពេញលេញទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់៕

បកប្រែដោយ Duy Hoan