កិច្ចប្រជុំបានឯកភាពជម្រុញផែនការទិញវ៉ាក់សាំងដើម្បីផ្ដល់ឲ្យប្រទេសសមាជិក តាមរយៈកិច្ចព្រមព្រៀងជាមួយអង្គការ UNICEF និង COVAX ហើយស្នើអាស៊ានយកថវិកា ១០.៥ លានដុល្លារអាមេរិកពីមូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺ Covid-19 ដើម្បីទិញវ៉ាក់សាំង។

leftcenterrightdel
លោក Nguyen Quoc Dung ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការស្ដារឡើងវិញប្រកបដោយចីរភាព ផ្តោតទៅលើការជួយសហគ្រាស និងក្រុមមនុស្សងាយរងគ្រោះ និងតំបន់ដាច់ស្រយាលក្នុងអាស៊ាន។ កិច្ចប្រជុំបានអបអរសាទរ និងអនុម័តគំនិតផ្តួចផ្តើមរបស់វៀតណាមស្ដីពីការរៀបចំវេទិកាអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់៖ បង្រួញគម្លាតក្នុងការអភិវឌ្ឍនៅមហាអនុតំបន់ដើម្បីការស្ដារឡើងវិញលើគ្រប់វិស័យ និងអភិវឌ្ឍប្រកបដោយចីរភាពនាត្រីមាសទីបី ឆ្នាំ២០២១ នៅវៀតណាម។ ប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលាក្នុងតំបន់ស្តីពីការអនុវត្តផែនការគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ដំណាក់កាល ២០២១-២០២៥ ដែលរៀបចំនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់វៀតណាមក្នុង​នាម​ជាប្រធានក្រុមទទួលបន្ទុក IAI។

ថ្លែងក្នុងកិច្ចប្រជុំ លោក Nguyen Quoc Dung បានចាត់ទុកថា នាបច្ចុប្បន្ន អាស៊ានគប្បីផ្ដល់អាទិភាពដល់ការស្ដារឡើងវិញ ជម្រុញការតភ្ជាប់ ដោយ​ជាក់ស្ដែងគឺ​ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌមេនៃការ​​ស្តារឡើងវិញ​លើ​គ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងបញ្ចប់យ៉ាងឆាប់នូវក្របខ័ណ្ឌ​សម្រាប់​ការ​ធ្វើដំណើរក្នុង​អាស៊ាន​ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងអាស៊ាន។ លោក Nguyen Quoc Dung ស្នើឲ្យអាស៊ានគប្បីយកចិត្តទុកដាក់ដល់ការជួយតំបន់ដាច់ស្រយាល រួមទាំងមហាអនុតំបន់ទន្លេមេគង្គ ក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាត៕

បកប្រែដោយ Thuy Anh