leftcenterrightdel
លោក Vu Hai Ha អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​

ប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះគឺ “ការបង្កើនការស្តារឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងជម្រុញការតភ្ជាប់ពាណិជ្ជកម្ម”។ ដើម្បីរួមចំណែកលើកកម្ពស់ការស្តារឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការតភ្ជាប់ពាណិជ្ជកម្ម គណៈប្រតិភូវៀតណាមបានស្នើឲ្យសមាជិកសភា AIPA បន្តពិនិត្យ និងបំពេញបន្ថែម​នូវក្របខ័ណ្ឌគតិយុត្តដើម្បីជម្រុញការជួយ​សម្រួលដល់​វិស័យ​ពាណិជ្ជកម្ម និងការវិនិយោគ ធានាការចរាចរទំនិញ និងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង​ជម្រុញការត្រួតពិនិត្យរបស់សភាលើការអនុវត្តការសន្យានានាស្តីពីការវិនិយោគនិងពាណិជ្ជកម្មនៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ព្រមទាំង​​បង្កើតវិធីសាស្រ្តថ្មីៗក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី គម្រោងជម្រុញទីផ្សារតាមប្រព័ន្ធវីដេអូ និងការ​អនុវត្តសកម្មភាពតភ្ជាប់ពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូរវាងអង្គភាពអាជីវកម្ម៕​

បកប្រែដោយ Duy Hoan