វេទិកាលើកនេះត្រូវបានរៀបចំក្នុងគោលបំណងអនុវត្តផែនការការងារ IAI ដំណាក់កាលទី៤ (២០២១-២០២៥) ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានអនុម័តក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៧ នាខែវិច្ឆិកា ឆ្នាំ២០២០ នៅវៀតណាម។

leftcenterrightdel
តំណាងប្រមាណ ១០០ នាក់ចូលរួមវេទិកា (រូបថត៖​ vnanet.vn)

អញ្ជើញចូលរួមវេទិកាមានវត្តមានពីតំណាងប្រមាណ ១០០ នាក់ មកពីក្រុមទទួលបន្ទុក IAI ប្រទេសដៃគូរបស់អាស៊ាន និងតំណាងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសអាស៊ានទាំង ១០ ជាពិសេសគឺប្រទេសទាំង ៤ ដែលទទួលនិងអនុវត្តគម្រោងក្នុងក្របខ័ណ្ឌ IAI រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

ថ្លែងនៅវេទិកាក្នុងឋានៈជាប្រធានក្រុមទទួលបន្ទុក IAI ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានសង្កត់ធ្ងន់លើតួនាទីរបស់គំនិតផ្តួចផ្តើម IAI ក្នុងការបង្រួញគម្លាតអភិវឌ្ឍរវាងប្រទេសអាស៊ាន ក៏ដូចជាការខិតខំកសាងសហគមន៍អាស៊ាន ជាពិសេសក្នុងបរិបទនៃជំងឺ Covid-19។ការអនុវត្តផែនការការងារដំណាក់កាលទី៤ (២០២១-២០២៥) នឹងរួមវិភាគទានដ៏សំខាន់ក្នុងក្របខ័ណ្ឌស្ដារអាស៊ានឡើងវិញ(ARCF) ព្រមទាំងជួយគាំទ្រអាស៊ាន ជាពិសេសគឺប្រទេស CLMV ទាំង៤  ក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ច សង្គម ដើម្បីលើកកម្ពស់សមត្ថភាពនៃការស្ដារឡើងវិញក្រោយជំងឺរាតត្បាត។

ក្នុងឱកាសនេះ លោក Nguyen Hai Bang បានថ្លែងអំណរគុណចំពោះការរួមវិភាគទាន និងកិច្ចសហការពីប្រទេសដៃគូរបស់អាស៊ាន ក្នុងដំណើរការអភិវឌ្ឍគម្រោងនានា៕

បកប្រែដោយ Thuy Anh