leftcenterrightdel
ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing (រូបថត៖ vnanet.vn)

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធាន AMM និងអគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing ក៏ដូចជាមន្ត្រី ដែលត្រូវបានរដ្ឋអំណាចយោធាតែងតាំង រួមមាន រដ្ឋមន្រ្តីការបរទេសលោក Wunna Maung Lwin រដ្ឋមន្ត្រីក្រសួងសុខុមាលភាពសង្គម ជួយសង្គ្រោះ និងតាំងលំនៅដ្ឋានឡើងវិញ លោក Thet Thet Khine និងប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតចម្រុះ លោក Thein Soe។ ទន្ទឹមនឹងនេះ ប្រធាន AMM និងអគ្គលេខាធិការអាស៊ានក៏បានជួបជាមួយប្រធានស្ថាបនបេសកកម្មអាស៊ានប្រចាំនៅមីយ៉ាន់ម៉ាផងដែរ។ ប្រធាន AMM និងអគ្គលេខាធិការអាស៊ានបានអបអរសាទរចំពោះការប្តេជ្ញាចិត្តថ្មីរបស់មីយ៉ាន់ម៉ាក្នុងការថែរក្សាបណ្តាញទំនាក់ទំនងបើកចំហប្រកបដោយប្រសិទ្ធភាព។

ប្រធាន AMM បានលើកឡើងអំពីការតែងតាំងរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានចំពោះមុខតំណែងបេសកជនពិសេសប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា ព្រមទាំងអំពាវនាវឲ្យដោះលែងឲ្យមានសេរីភាពវិញចំពោះអ្នកទោសនយោបាយទាំងអស់ ក្នុងនោះមានស្ត្រី កុមារ និងជនបរទេស។ អគ្គលេខាធិការអាស៊ានក៏បានលើកឡើងពីលទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា៕

តាម vovworld.vn