leftcenterrightdel
លោក Pham Quang Hieu ថ្លែងនៅសិក្ខាសាលា (រូបថត៖ baoquocte.vn)

ថ្លែងនៅសិក្ខាសាលា លោក Pham Quang Hieu អនុរដ្ឋមន្រ្តីការបរទេសវៀតណាមបាន​បញ្ជាក់ពីតួនាទីសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំងសង្កត់ធ្ងន់លើការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លោកក៏​បាន​បញ្ជាក់​ថា​ រាល់​កិច្ចសហប្រតិបត្តិការដែល​ឈរលើមូលដ្ឋាននៃអនុសញ្ញានេះនឹងចូលរួមចំណែកក្នុងការបង្កើនជំនឿទុកចិត្តរវាងភាគីទាំងឡាយ ហើយ​ជម្រុញ​​សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។

ក្នុងថ្ងៃធ្វើការដំបូង ប្រតិភូទាំងឡាយបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជាមូល​ដ្ឋាន​ច្បាប់សម្រាប់រាល់​កិច្ចសហប្រតិបត្តិការក្នុងតំបន់។ ប្រទេសទាំងឡាយក្នុងតំបន់គប្បីចូលរួមការការពារបរិស្ថាន និងសត្វសមុទ្រ ​​គ្រប់គ្រងការនេសាទប្រកបដោយ​ចីរភាព ​សហ​ប្រតិ​បត្តិ​ការ​​ក្នុងការជួយ​សង្គ្រោះ ព្រម​ទាំង​ស្រាវជ្រាវ​ពី​ការ​កសាងនូវលិខិតុបករណ៍​មួយ​​ស្ដីពីការប្រព្រឹត្តដោយមនុស្សធម៌ចំពោះអ្នកនេសាទ៕

បកប្រែដោយ Thuy Anh