លោក Mori Takeo បញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយអាស៊ាន ជួយគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ និងគាំទ្រទស្សនៈរបស់អាស៊ានអំពីតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក (AOIP)។ ជប៉ុនបញ្ជាក់ពីការជួយគាំទ្រប្រទេសអាស៊ាន ក្នុងការលើកកម្ពស់សមត្ថភាពទប់ទល់នឹងជំងឺរាតត្បាត និងការសហការធានានូវការផ្គត់ផ្គង់និងការចែកចាយវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងធានាគុណភាព ដល់បណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោក Nguyen Quoc Dung អញ្ជើញជាសហអធិបតីក្នុងវេទិកា (រូបថត៖ vnanet.vn)

ចំពោះស្ថានភាពអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពសហការការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។

លោក Nguyen Quoc Dung ស្នើឲ្យភាគីទាំងពីរគប្បីជម្រុញកិច្ចសហការក្នុងការធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៅតំបន់ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន បង្កើនសណ្ដាប់ធ្នាប់តំបន់ស្របតាមច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។ លោកអនុរដ្ឋមន្រ្តីក៏បញ្ជាក់ពីគោលការណ៍របស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត និងរំពឹងថា ជប៉ុនបន្តជួយគាំទ្រការខិតខំរបស់អាស៊ាន ក្នុងការកសាងសមុទ្រខាងកើតឲ្យក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ក៏ដូចជាគាំទ្រតួនាទីរបស់អាស៊ានក្នុងការជួយគាំទ្រមីយ៉ាន់ម៉ា៕

បកប្រែដោយ Thuy Anh